ប្រាសាទក្រវ៉ាន់ មានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី

ប្រាសាទក្រវ៉ាន់ជាប្រាសាទដែលមានកំពូលប្រាំ សាងសង់ឡើងពីឥដ្ឋហើយគេកសាងឡើងដើម្បីធ្វើជាទីសក្ការៈឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា ដែលលាតសន្ធឹងពីជើងទៅត្បូង និងបែរមុខទៅទិសខាងកើត។

ថ្វីត្បិតតែប្រាសាទនេះមានរូបរាងតូចបន្តិច ប៉ុន្តែបើយើងក្រឡេកមើលចម្លាក់ដែលស្ថិតនៅលើឥដ្ឋ ដែលសាងសង់ប្រាសាទនេះ ពិតជាមានលក្ខណះល្អឥតខ្ចោះ រួមជាមួយសិលាចារឹកនិងរូបចម្លាក់ជាច្រើនផងដែរ។

ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងឆ្នាំ៩២១ និងមានតួរប៉មប្រាំកសាងឡើងពីថ្មភក់ដែលបែរមុខទៅទិសខាងកើត ឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំ និងខ្ពស់ជាងគេ នៅខាងមុខនៃតួប៉មទាំងប្រាំ មានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។

ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តីដែលមានចំងាយប្រមាណ១០គីឡូម៉ែត្រពីទីក្រុងសៀមរាប ៕ by Grand Élysée La Résidence



