ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែវេ បានសម្រេចផ្តល់ជូនការយន្តហោះពិសេសដឹកជញ្ជូនដោយឥតគិតថ្លៃគណៈប្រតិភូកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាករស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែវេ បានសម្រេចផ្តល់ជូនការយន្តហោះពិសេសដឹកជញ្ជូនដោយឥតគិតថ្លៃគណៈប្រតិភូកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាករស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ។

ការរួមចំណែកដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការចំណាយទៅលើការដឹកជញ្ជូន មួយផ្នែកទៀតក៏បានបន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើររបស់កីឡាករ កីឡាការិនី របស់យើងផងដែរ។

ក្នុងដំណើរឆ្ពោះទៅកាន់ភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ យើងពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការគាំទ្រដែលមិនអាចខ្វះបានពីដៃគូឯកជន។
គណៈប្រតិភូកីឡាទាំងអស់អាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ត្រលប់មកវិញជូនជាតិ៕ អរគុណសន្តិភាព
