ស្នងការខេត្តកណ្តាលបើកកិច្ចប្រជំុផ្សព្វផ្សាយផែនការការពារសម្រាប់បោះឆ្នោតពេលខាងមុខ

ខេត្តកណ្តាល៖ នៅថ្ងៃអង្គារទី០៣ ខែឧសភា ឆ្នាំ២០២២ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរៈស្ថាប័នស្តីពីកិច្ចការការពារបោះឆ្នោតឆ្នាំ២០២២-២០២៣ និងត្រួតពិនិត្យការងារមួយចំនួន។

នៅសាលប្រជុំនៃស្នងការខេត្តក្នុងកិច្ចប្រជំុនោះដោយមានការចូលរួម លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យចំណុះទាំង៣១ នឹងលោកអធិការនគរបាលស្រុក/ក្រុងទាំង១១ លោកមេបញ្ជាការវិរៈសេនាតូចលេខ៦០៥ លោកមេប៉ុស្តិ៍នគរបាលឃុំសង្កាត់នឹងលោកប្រធានច្រកទ្វារអន្តរជាតិជ្រៃធំផងដែរ។ ប្រសាសន៍លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបានស្នើកងកម្លាំងទាំងអស់ត្រូវទទួលនឹងអនុវតន៍ឲ្យបានរាល់ផែនការដែលថ្នាក់លើប្រគល់ជូននោះ។

ជាពិសេសនៅពេលខាងមុខនេះកម្លាំងរបស់យើងត្រូវចុះឲ្យដល់តាមមូលដ្ឋាននឹងសហការណ៍ជាមួយកម្លាំងផ្សេងៗទៀតដូចជាមេភូមិមេឃុំចៅសង្កាត់នឹងបងប្អូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីយល់ដឹងអំពិីទុក្ខលំបាកឬមានបញ្ហាអ្វី? ជួយអន្តរាគមន៍នឹងសេវាសាធារណៈជូនពួកគាត់ឲ្យទាន់ពេលវេលាផងដែរ និងងាយស្រួលក្នុងការគ្រប់គ្រងការពារសន្តិសុខសុវត្តិភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង