ដរាបណាអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅតែមាន យើងត្រូវត្រៀមខ្លួន ដើម្បីការពារខ្លួនជាដាច់ខាត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក.សមាជិកាគណ:បក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានមានប្រសាសន៍ថា យើងបានជួបប្រទះមេរៀនដ៏ល្វីងជូរចត់ម្តងរួមមកហើយនៅឆ្នាំ២០១៣ និង២០១៤ គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលយើងត្រូវចងចាំមិនភ្លេច។ ដូច្នេះ ថ្ងៃនេះ ឬថ្ងៃបោះឆ្នោតឃុំសង្កាត់ ឬបោះឆ្នោតតំណាងរាស្ត្រ នៅថ្ងៃខាងមុខ ដរាបណាអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅតែមាន យើងត្រូវត្រៀមខ្លួន ដើម្បីការពារខ្លួនជាដាច់ខាត ដោយមិនត្រូវបំភ្លេចស្រមោលដ៏ពិសពុលនោះទេ ហើយត្រូវត្រៀមជានិច្ច គ្រប់ពេលវេលា និងដាច់ណាត់ក្នុងការប្រយុទ្ធជាមួយពួកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះ ដើម្បីការពារសុខសន្តិភាពឲ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ៕ អរគុណសន្តិភាព