ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ចំនួន ២០ខ្នង និងអំណោយសប្បុរសធម៌ពីសាធារណរដ្ឋតួកគី ជូនដល់គ្រួសារក្រីក្រចំនួន ១៥០ គ្រួសារ ក្នុងឃុំប្រាសាទ ស្រុកស្អាង
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ចំនួន ២០ខ្នង និងអំណោយសប្បុរសធម៌ពីសាធារណរដ្ឋតួកគី ជូនដល់គ្រួសារក្រីក្រចំនួន ១៥០ គ្រួសារ ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល និងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ជ្រោយឬស្សី ចំនួន ១ខ្នង មាន ៦បន្ទប់ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ អរគុណសន្តិភាព