ការប្រែប្រួលអាកាសធាតុ ផ្តល់ផលប៉ៈពាល់ ជាអវិជ្ជមាន ដល់សុខភាព បរិស្ថាន នយោបាយ និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋជាពិសេសស្ត្រី និងកុមារ

ខេត្តមណ្ឌលគីរី៖ កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការធិការដឹកនាំ និងសម្របសម្រួលការងារសមភាពយេឌ័រ និងការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រ ក្នុងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅសណ្ឋាគារ ពេជ្រដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ។

វគ្គបណ្តុះបណ្តាលមានគោលបំណង :
១- ដើម្បីបង្កើនសមត្ថភាពដល់ថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីរាជធានីខេត្ត លើការបញ្ជ្រាបយេនឌ័រក្នុងការបន្សំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឃន៍បៃតង និងការគ្រប់គ្រងគ្រោះមហន្តរាយ ។
២- ដើម្បីបង្កើនការយល់ដឹង អំពីទំនាក់ទំនងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ។
៣- ដើម្បីស្វែងយល់ពីរបៀប និងជម្រើសនៃការតស៊ូមតិ សម្រាប់ការបញ្ជ្រាប ការពិចារណា ពីយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ។
សមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងនិងមន្ទីរកិច្ចការនារី ចំនួន៩ខេត្ត ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងមន្ទីរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរីរួមមាន មន្ទីរបរិស្ថាន មន្ទីរអប់រំ ដែលមានអ្នកចូលរួមសរុបចំនួន៤៩នាក់ ស្រី ៤១នាក់ ៕ អរគុណសន្តិភាព


