សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចកំពុងបន្តដំណើរពីទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឆ្ពោះទៅទៅអាឡាស្កា សហរដ្ឋអាមេរិក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ ថា ឥឡូវនេះសម្ដេចកំពុងបន្តដំណើរឆ្ពោះទៅអាឡាស្កា សហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះ បានចុះចាក់សាំងរយៈពេល១ម៉ោង នៅទីក្រុសេអ៊ូល នៃសាធារណរដ្ឋកូរ៉េនោះ។
ក្នុងសារជាសំឡេង នាថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា ឥឡូវ យន្ត ហោះចុះចាក់សាំងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ បន្ទាប់ពី ការ ចុះ ចាក់សាំងចំនួន១ម៉ោង យើងចាប់ផ្ដើមហោះចេញពីសេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅ អាឡាស្កា សហរដ្ឋអាមេរិក ដែលនឹងត្រូវហោះក្នុងថេរវេលា ៧ម៉ោង ៣០នាទី បន្ទាប់មក យើង នឹងត្រូវហោះបន្តទៅវ៉ាស៊ីនតោន ដែលនឹងត្រូវហោះក្នុងរង្វង់ ៦ម៉ោង និង២៥នាទី ហើយគម្រោងនឹងទៅដល់ ម៉ោង៥ និង៣០នាទី ល្ងាច ដែលសង្ឃឹមថាអ្វីៗនឹងរៀបរយល្អ។
សម្ដេចតេជោបានលើកឡើងថា នេះជាដំណើរដ៏វែងឆ្ងាយមួយ ប៉ុន្តែសុខភាពគឺល្អទេ។ សម្ដេចតេជោក៏សូមយកឱកាសនេះបញ្ជាក់ឱ្យដឹងដែរថា ដោយបានទទួលព័ត៌មានថា ខាង កាកបាទក្រហមកម្ពុជា ក្នុងទិវាកាកបាទក្រហមអន្តរជាតិ បានទទួលនូវជំនួយថវិកា រហូតទៅដល់ចំនួនជាង ១៦លានដុល្លារអាម៉េរិក។ ដែលអាចចាត់ទុកថាជាការ ទទួល មួយ ដ៏ធំ នៅក្នុងពេលវេលានៃដំណាក់កាលកូវីដ ដែលយើងមិនអាចប្រារព្ធទិវានេះបាន ប៉ុន្តែ បែរ ជាបងប្អូនសប្បុរសជនបានចូលរួមវិភាគទានសម្រាប់កាកបាទក្រហមកម្ពុជាបានយ៉ាង ល្អប្រសើរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរព្រះគុណចំពោះព្រះមហាក្សត្រ ចំពោះហ្លួងម៉ែ ចំពោះឯកឧត្ដម លោកជំទាវ អ្នកឧកញា ក៏ដូចជា បងប្អូនជនរួមជាតិទាំអស់ ដែលបាន ចូល រួមចំពោះជំនួយសម្រាប់កាកបាទក្រហមកម្ពុជា ផ្ដល់ឱកាសសម្រាប់កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សម្រាប់ជួយជនក្រីក្រតទៅទៀត។
សម្ដេចតេជោបាន ថ្លែង ជូនដំណឹង ចំពោះបងប្អូននៅសហរដ្ឋអាមេរិកឱ្យបានជ្រាប ក្នុងពេលវេលានៃការស្នាក់ នៅ ទីនោះគឺល្ងាចថ្ងៃទី១០ ខែឧសភា សម្ដេចនឹងមានការជួបបងប្អូន និងបាយទឹកជាមួយគ្នា ប្រមាណជាជាង១០នាក់ ហើយបន្តទៅថ្ងៃទី១១ នឹងមានការជួបសំណេះសំណាល ជាមួយ គ្នា។ សម្ដេចតេជោក៏បានអរគុណសម្រាប់បងប្អូននៅសហរដ្ឋអាមេរិក ដែលកំពុងរង់ ចាំ ដំណើរទៅដល់របស់សម្ដេចនៅទីនោះ៕ by AKP
អត្ថបទដែលជាប់ទាក់ទង