ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភ័ក្រ្តា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកដែលពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុបឡើងអាននូវរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានោះ មានការចូលរួមក្នុងការធ្វើបទបង្ហាញរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន មានប្រសាសន៍ណែនាំការងារជំនាញ ដោយត្រូវបន្តយកចិត្តទុកដាក់ពង្រឹងវិន័យ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិឲ្យមានម៉ឺងម៉ាត់ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យមានល្អប្រសើរ។
ឯកឧត្តម ប្រធានក៏ បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះបញ្ជីមុខសញ្ញា ឲ្យបានម៉ឺងមាត់។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឲ្យពង្រឹងការគ្រប់គ្រងកម្លាំង និងចាត់ឲ្យមន្ត្រីថ្មីត្រូវរៀនពីការងារនូវច្រកទ្វារអន្តរជាតិឲ្យបានមួយខែ មុននឹងចូលបម្រើការងារ។
ទន្ទឹមនឹងនោះ លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង មានប្រសាសន៍ចូលរួមក្នុងការកែសម្រួល និងបន្ថែមចំនុចមួយចំនួនទៅលើរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំឧសភា ឆ្នាំ២០២២ របស់នាយកដ្ឋាន។ លោកជំទាវ បានណែនាំ នាយកដ្ឋាន ត្រូវប្រជុំពិភាក្សាថ្នាក់ការិយាល័យ ដើម្បីរៀបចំរំលេចចេញនូវចំណុចបន្ថែម ទៅក្នុងរបាយការណ៍លើសកម្មភាពអនុវត្តការងាររបស់ការិយាល័យជំនាញទាំងបី ជាពិសេសការិយាល័យជំនាញទាំងបី ត្រូវតៀមឯកសារពាក់ព័ន្ធឲ្យរួច ដើម្បីសហការជាមួយក្រុមការងារសវនកម្ម។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ មានប្រសាសន៍ ណែនាំការងារមួយចំនួន ដោយផ្តោតសំខាន់ទៅលើការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងបន្តការយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារជំនាញ តាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានល្អប្រសើរ។
កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង១២ និង០០ នាទីក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕ អរគុណសន្តិភាព