លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ខេត្តកំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។
សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព កាលពីវេលាម៉ោង៦ និង ២៥ នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ។
ពិធីបុណ្យត្រូវបានប្រារព្ធឡើងតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕










