សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយអតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក
វ៉ាស៊ីនតោនឌីស៊ី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី) ខណៈសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។