លោកជំទាវកិត្តិង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ប្រគេនទៀនព្រះវស្សានៅខេត្តមណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែង

ខេត្តរតនៈគិរី៖ លោកជំទាវកិត្តិង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបដោយចៃដន្យប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ដែលបានមូលមតិគ្នាធ្វើបុណ្យប្រគេនទៀនព្រះវស្សាចំនួន ៥០វត្ត ក្នុងខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងអំឡុងពេលដែលលោកជំទាវអញ្ជើញបំពេញបេសកកម្មខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ប្រជាពលរដ្ឋម្នាក់ក្នុងចំនោមនោះ ក៏បានសម្តែងនូវការសប្បាយចិត្ត និងបានប្រាប់ថា ពួកគាត់បានខកខានធ្វើបុណ្យអស់រយៈពេលជាង ២ឆ្នាំ ហើយ ពេលនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឡើងវិញ និងគ្រប់គ្រងនូវស្ថានភាពកូវីដ១៩បានល្អ ដោយរយៈពេល ៧ថ្ងៃ ចុងក្រោយនេះពុំមានករណីឆ្លងនោះទេ ដែលអនុញ្ញាតិឲ្យពួកគាត់មកធ្វើបុណ្យបាន។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនបច្ច័យ ចង្ហាន់ដល់ព្រះសង្ឃ ជូនថវិកាដល់ចាស់ៗ និងផ្ញើរថវិការចូលបុណ្យផងដែរ ៕ អរគុណសន្តិភាព

