ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃលើកទី២៩ នៅវត្តស្វាយជ្រុំ
ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាព ក្នុងអង្កពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យមួយខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល លើកទី២៩ នៅវត្តស្វាយជ្រុំ ស្ថិតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
នៅក្នុងអង្កពិធីនោះដោយមានការនិមន្ត និងចូលរួមពី ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអាជ្ញាធរស្រុកខ្សាច់កណ្តាល ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីនឹងប្រជាពលរដ្ឋជាច្រើនផងដែរ។
ប្រសាសន៍ក្នុងអង្កពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាននាំមកនូវសន្តិភាព សេរីភាពពេញលេញ លើផ្ទៃប្រទេស។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះកម្ពុជាយើងមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យៗ សម្ដេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងមិនមានអ្នកឆ្លង និងស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ទៀតឡើយ។
ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក ជាប្រទេសដែលទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពនិងគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ អណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕ (ដោយ សភារាជ) អរគុណសន្តិភាព