ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើថាមពលអគ្គិសនី (អាគុយ) របស់ក្រុមហ៊ុន ONION MOBILITY CO., LDT របស់ប្រទេសកូរ៉េ នៅតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ

ខេត្តកណ្តាល៖ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើថាមពលអគ្គិសនី (អាគុយ) របស់ក្រុមហ៊ុន ONION MOBILITY CO., LDT របស់ប្រទេសកូរ៉េ នៅតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

គម្រោងវិនិយោគបង្កើតរោងចក្រនេះ ចំណាយដើមទុនប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ស្ថិតលើផ្ទៃដីចំនួន២ហិកតា ដែលជាការចូលរួមចំណែកបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៥០០កន្លែង នៅឆ្នាំ២០២៥ ជាពិសេសបានចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការបង្កើនការប្រើប្រាស់យានយន្តមិនបញ្ចេញផ្សែង ឬមិនបញ្ចេញសារធាតុបំពុលខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អរគុណសន្តិភាព
