ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឆ្លៀតឱកាសនៃការធ្វើដំណើរមកពីទីតាំងកម្មវិធីក្រុមការងារ បានពិនិត្យលើវឌ្ឍនភាពនៃការសាងសង់កីឡាដ្ឋានខេត្តកំពង់ស្ពឺ ដែលជិតបានសម្រេចការសាងសង់ជាស្ថាពរ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឆ្លៀតឱកាសនៃការធ្វើដំណើរមកពីទីតាំងកម្មវិធីក្រុមការងារ បានពិនិត្យលើវឌ្ឍនភាពនៃការសាងសង់កីឡាដ្ឋានខេត្តកំពង់ស្ពឺ ដែលជិតបានសម្រេចការសាងសង់ជាស្ថាពរ។ ​ ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ ​កីឡាដ្ឋាននេះមិនត្រឹមតែ ជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។ ការបន្តជ្រើសរើសគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមជាមួយគ្នាក្នុងការបន្តអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។

អត្ថបទដែលជាប់ទាក់ទង