អ្នកឧកញ៉ា សៀង ណាំ នឹងឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាពទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបនិងឯកឧត្តមនាយឧត្តមសេនីយ៍សុខ ភាពរដ្ឋលេខាធិការក្រសួងការពារ ជាតិត្រូវបានសភា នៃសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក ប្រគល់ជូនសញ្ញាប័ត្របណ្ឌិតកិត្តិយស កាលពីរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ City Angkor ខេត្តសៀមរាប។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA ជូនចំពោះឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ និង ឯកឧត្តមនាយឧត្តមសេនីយ៍សុខ ភាព ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយ បានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមវិភាគទានយ៉ាងសំខាន់ និងធំធេងបំផុត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា៕ អរគុណសន្តិភាព

