Detail Top Banner

ផ្ទះប្រជាពលរដ្ឋពីរខ្នងធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារឆ្លងចរន្ដអគ្គិសនីពីទូទឹកកក


ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង​៨និង៤០​នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានករណីអគ្គិភ័យឆាបឆេះអស់ពីខ្នង ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះពីរខ្នងដែលត្រូវអគ្គិភ័យឆាបឆេះនោះ ម្ចាស់ឈ្មោះ ម៉ិញ ភី ភេទស្រី អាយុ៤៣​ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ​ ៩គុណនឹង៨​ម៉ែត្រ​ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង និងសម្ភារៈផ្សេងទៀតសរុបជាទឹកប្រាក់អស់ប្រហែលចំនួន ១៥០០០ដុល្លា​រ។ ប្រភពដដែលបានបញ្ជាក់ថា ករណីនេះគឺបណ្ដាលមកពី​ឆ្លងចរន្ដអគ្គិសនីពីទូរទឹកកក​ ដោយកម្លាំងជំនា​ញអគ្គិភ័យស្រុកពារាំង បាន​ចេញ​រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍​ចំនួន​១គ្រឿង​ បាញ់ពន្លត់អស់ទឹកចំនួន២រថយន្ត​ទើបរលត់​ទាំងស្រុង​ និងមិនបណ្តាល​ឲ្យ​មានមនុស្ស​រងរបួស ​ឬស្លាប់នោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង