ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងដីស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ២កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងដីស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តឃុំសំរោងសែន និងឃុំផ្លូវទូកទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ អរគុណសន្តិភាព