ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ ​អង្គទាំងទ្វេស្តេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ ថ្វាយ​គ្រឿង​អលង្ការ​ និង​សំលៀក​បំពាក់​ថ្មី​ នៃរបាំ​ព្រះ​រាជទ្រព្យ​


ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គទាំងទ្វេស្តេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​ មុទិតា​ យាងដឹកនាំ​គណៈ​ប្រតិភូ​ នៃ​មូលនិធិ​មុទិតា​ ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ ថ្វាយ​គ្រឿង​អលង្ការ​ និង​សំលៀក​បំពាក់​ថ្មី​ នៃរបាំ​ព្រះ​រាជទ្រព្យ​ ដោយក្នុង​នោះរួម​មាន​របាំ​អប្សរា​ ចំនួន​ ៧ឈុត​ និង​របាំ​ទេពមនោរម្យ​ ចំនួន​ ១២ឈុត​ ដែល​ជា​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​ ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លេីត្បូង​ និង​ការ​ចូលរួម​ឧបត្តម្ភ​ពីស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​​ នាវេលា​ព្រឹក​ថ្ងៃទី០៤​ មិថុនា​ ឆ្នាំ​២០២២​​ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង