ក្រុមអ្នកបុរាណវិទូ បានរកឃើញនូវរូបគំនូរសត្វនៅក្នុងល្អាងភ្នំមួយកន្លែងដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក

ឥណ្ឌូណេស៊ី៖ អ្នកបុរាណវិទូ បានរកឃើញរូបគំនូរសត្វ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារូបសត្វជ្រូកមួយក្បាល ហើយជឿថា មានអាយុកាលប្រហែល ៤៥៥០០ឆ្នាំ។

រូបគំនូរនេះ គឺមានពណ៌ក្រហមដែលមានទំហំធំល្មម ហើយក៏មានរឿងព្រេងដែលនិយាយអំពីដើមកំណើតសត្វនេះនៅលើកោះ Sulawesi ផងដែរ។ រូបគំនូរនេះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Leang Tedongnge ក្នុងជ្រលងភ្នំដាច់ស្រយាលមួយនៅលើកោះ Sulawesi។

ការរកឃើញនេះ គឺបានផ្តល់ជាភស្តុតាងដំបូងបំផុតនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់ និងប្រទេសឥណ្ឌូនេស៊ី។ លោក Maxime Aubert បានលើកឡើងថា “មនុស្សដែលបានបង្កើតគំនូរនេះឡើងគឺមានជំនាញ បច្ចេកទេសខ្ពស់ ក្នុងការស្វែងរក និងផលិតទឹកថ្នាំពណ៌បែបនេះ។ by AMS
