អាមេរិកចង់រឹបអូសយន្តហោះឯកជនរបស់អតីតម្ចាស់ Chelsea ROMAN Abramovich

អាមេរិកចង់រឹបអូសយន្តហោះឯកជនរបស់អតីតម្ចាស់ Chelsea ROMAN Abramovich ប្រឈមមុខនឹងការរឹបអូសយកយន្តហោះ ឯកជនរបស់គាត់ដោយសហរដ្ឋ អាមេរិកបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពាន ទណ្ឌកម្ម ។ តុលាការនៅទីក្រុងញូវយ៉ក បានចេញ ដីកាសម្រាប់ការរឹបអូសយន្តហោះ Boeing ៧៨៧-៨ Dreamliner និង Gulfstream G650ER ដែលមានតម្លៃសរុប ៣២០ លានផោន ដែលជាកម្មសិទ្ធិរបស់អតីតម្ចាស់ក្លឹប Chelsea ។ ថ្មីៗនេះបុរសវ័យ ៥៥ ឆ្នាំរូបនេះបានបញ្ចប់ការលក់ក្លឹប បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមាន “ទំនាក់ទំនងច្បាស់លាស់” ជាមួយរបបរបស់លោក Vladimir Putin ។ អតីតម្ចាស់ក្លឹប Chelsea ត្រូវរងទណ្ឌកម្មរបស់ចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ។ ចៅក្រមសហព័ន្ធនៅទីក្រុង Manhattan បានចេញដីកាដោយហេតុផលថា ជើងហោះហើរថ្មីៗបានរំលោភលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលបានដាក់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ។

អត្ថបទដែលជាប់ទាក់ទង