ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ីលើក​ទី​១៩ នៅ​សិង្ហ​បុរី

​ភ្នំពេញ៖ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេ​ម​ភូមិន្ទអញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី លើក​ទី​១៩ (​កិច្ចសន្ទនា​សាំង​ហ្គី​ឡា​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០-១២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ប្រទេស​សិង្ហ​បុរី​ ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ តប​តាម​ការអញ្ជើញ​របស់​ប​ណ្ឌិ​ត ច​ន ឈី​ប​មែន អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ សម្រាប់​សិក្សា​យុទ្ធសាស្ត្រ ។​
​ក្រសួងការពារជាតិបាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​២០២២ នឹងមាន​កិច្ចពិភាក្សា​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ចំនួន​៧ លើ​ប្រធានបទ​ដូចជា ៖ (១) ជំហាន​បន្ទាប់​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សហរដ្ឋអាមេរិក (២) ការគ្រប់គ្រង​ការ ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ពហុ​ប៉ូល (៣) ការបង្កើត​ទម្រង់​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ សន្តិសុខ (៤) ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ (៥) ចក្ខុវិស័យ​របស់​ប្រទេស​ចិន​ទៅ លើ​សណ្តាប់ធ្នាប់​តំបន់ (៦) បញ្ហា​ប្រឈម​តាម​អ៊ីនធឺណិត និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ការពារជាតិ និង (៧) គំនិត​ថ្មី​សម្រាប់​ការធានា​ស្ថិរភាព​ក្នុង​តំបន់​។ កិច្ចប្រជុំ​កំពូល​ក៏​នឹងមាន​ក្រុម​ពិភាក្សា​តូចៗ នៅក្នុង សម័យប្រជុំ​ពិសេស​ចំនួន​៤ ផងដែរ ដែល​រួមមាន (i) សន្តិសុខ​អាកាសធាតុ និង​វិស័យ​ការពារជាតិ បៃតង (ii) តួនាទី​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សន្តិសុខ​តំបន់ (ii) បញ្ហា​មី​យ៉ាន់​ម៉ា​៖ ការស្វែងរក​វិធីសាស្ត្រ​ឆ្ពោះ ទៅមុខ និង (iv) សន្តិសុខ​លម្ហ​សមុទ្រ​៖ ពី​ក្រមសីលធម៌​ឈានទៅ​ទំនាក់ទំនង​នៅពេល​មាន​វិបត្តិ​។​
​ក្នុងឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ីលើក​ទី​១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​អញ្ជើញ​ថ្លែង​សេចក្តីថ្លែងការណ៍​ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ទី​៤ ស្ដីពី “​ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ​” ដោយ​ផ្ដោតលើ​ទស្សនៈ​លើ​បញ្ហា​ប្រឈម​នានា ដែល​អាច​បង្កឡើង​ដោយ​ការអភិវឌ្ឍ​វិស័យ​យោធា​យ៉ាង​លឿន​នៅក្នុង​តំបន់ និង​មុខងារ​ដែល​សមត្ថភាព ថ្មីៗ​ទាំងនោះ​អាច​ដើរតួនាទី​ក្នុង​ការរក្សា​តុល្យភាព​ស្ថិរភាព​តំបន់​។
​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២​នេះ សម្តេច​ពិជ័យ​សេនា ក៏​នឹង​ថ្លែង​គូសបញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​តួនាទី និង​សាមគ្គីភាព​អាស៊ាន រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​នានា ស្របតាម​មូលបទ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន “​សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​”​។​
​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ខាងលើ សម្ដេច​ពិជ័យ​សេនា ក៏​នឹងមាន​ជំនួប​ពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្ដា​ប្រទេស​មួយចំនួន ដូចជា អូស្ត្រាលី ចិន សិង្ហ​បុរី និង សហរដ្ឋអាមេរិក ក៏ដូចជា​ទទួល​ការ​ចូលជួប​សម្ដែង​ការគួរសម​ពី​សំណាក់​ឥស្ស​ជន​សំខាន់ៗ រួមមាន នាយក​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផងដែរ​៕ by AMS​
អត្ថបទដែលជាប់ទាក់ទង