ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរលោកជំទាវ ផិននី វង់ ផ្ទាល់មាត់តាមទូរស័ព្ទ ខណៈខណៈដែលលោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី


ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា “ខ្ញុំទើបតែមានឱកាសបានអបអរសាទរលោកជំទាវ ផិននី វង់ ផ្ទាល់មាត់តាមទូរស័ព្ទ នៅរសៀលនេះ ខណៈដែលគាត់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី។
កម្ពុជា និងអូស្ត្រាលី គឺជាដៃគូយូរអង្វែងដែលមានទំនាក់ទំនងការទូតផ្លូវការ ៧ទសវត្សរ៍មកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងគ្រាមានទុក្ខលំបាក ទំនាក់ទំនងរបស់យើងកាន់តែមានភាពជិតស្និទ្ធជាងមុន ខណៈដែលយើង និងពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងន័យនេះ កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី។
យើងទាំងពីរប្តេជ្ញាធ្វើការយ៉ាងសកម្មជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយគិតប្រជាជនរបស់យើងជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយ” ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង