សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានមើលឃើញពីសក្តានុពលនៃវិស័យសិល្បៈកម្សាន្តបែបឌីជីថល (Digital Entertainment Arts)

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្កើតកិច្ចសហការជាមួយ Western lowa Tech Community College ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ក្នុងគោលដៅបង្កើននូវការលានុវត្តភាពថ្មីជូនយុវជនកម្ពុជាដើម្បីកសាងបំណិន និងវិជ្ជាជីវៈ ព្រមទាំងត្រៀមរៀបចំអនាគតឱ្យបានកាន់តែល្អប្រសើរជាមួយនឹងវិស័យសិល្បៈកម្សាន្តបែបឌីជីថល។

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជឿជាក់លើសមត្ថភាពរបស់ប្អូនៗ ហើយប្អូនៗពិតជាអាចធ្វើបាន ដើម្បីបង្កើតនូវផ្ទាំងទស្សនីយភាពទម្រង់សិល្បៈឌីជីថលបែបថ្មីសម្រាប់កម្ពុជា និងចូលរួមអភិវឌ្ឍន៍វិស័យសិល្បៈកម្សាន្តបែបឌីជីថលឱ្យបានរីកចម្រើននាពេលអនាគត ៕ អរគុណសន្តិភាព




