ឯកឧត្តម ស សុខា អនុប្រធាន ស ស យ ក និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រគល់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ចំនួន ២៥០នាក់

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធាន ស ស យ ក និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រគល់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ចំនួន ២៥០នាក់ ដោយឥតគិតថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងអ៊ីអុបទិក (E-OPTIC)។





