ប្រធានមន្ទីរ និងមន្រ្តីការិយាល័យឧទ្យានជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យសិក្សាគម្រោងកែលម្អតំបន់ទឹកធ្លាក់ឱ្យប្រសើរឡើង
ខេត្តសៀមរាប៖ លោកប្រធានមន្ទីរ និងមន្រ្តីការិយាល័យឧទ្យានជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងចុះពិនិត្យសិក្សាគម្រោងកែលម្អតំបន់ទឹកធ្លាក់ឱ្យប្រសើរឡើង និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច (ដែលទំហំផ្ទៃដីមិនលើសពី១០ហិកតា) ក្រោមការដឹកនាំដោយឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងបងប្អូនប្រជាពលរដ្ឋ៕ មន្ទីរបរិស្ថានខេត្តសៀមរាប