ចាប់ពីថ្ងៃទី០១ កក្កដា ២០២២ តទៅ រថយន្ត ចង្កូតឆ្វេង បង់ពន្ធនិងអាករបូកទាំងប្រាក់ពិន័យ ចុះរថយន្តចង្កូតស្ដាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះ បំបែកជាគ្រឿងបន្ទាស់
ការបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អតរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្ត ចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។
ចំណែកឯ រថយន្តចង្កូតស្ដាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះ បំបែកជាគ្រឿងបន្ទាស់ តាមនីតិវិធីជាធរមាន។