ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលេីការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ៤ខ្សែ​


ខេត្តត្បូងឃ្មុំ​ ៖​ នាព្រឹកថ្ងៃ ពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលេីការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ៤ខ្សែ​ ប្រវែងសរុប​ ១៨​ ១០០ម៉ែត្រ ទទឹងខ្នងលេី​ ៦ម៉ែត្រ សាងសង់លូមូលគ្រប់ប្រភេទចំនួន​ ២៤កន្លែង​ និងលូប្រអប់ចំនួន​ ៣កន្លែង​ ស្ថិតក្នុងឃុំកក់​ និងឃុំ​កណ្តោល​ជ្រុំ​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ អនុវត្តដោយ​ នាយកដ្ឋានផ្លូវលំ​ ។ បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកផ្លូវទាំង ៤ខ្សែខាងលើដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង