ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានរុះរើគណៈរដ្ឋមន្ត្រី ដោយប្រកាសតំណែងរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីចំនួនពីររូប


ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃទី១៥ ខែមិថុនា ដោយប្រកាសតំណែងរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីចំនួនពីររូប។
រដ្ឋមន្ត្រីថ្មីទាំងពីររូបនោះ គឺលោក Zulkilfi Hasan ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំនួសលោក Muhammad Lutfi និងលោក Hadi Tjahjanto ជារដ្ឋមន្ត្រីក្រសួងកិច្ចការកសិកម្ម និងផែនការ និងជាប្រធានទីភ្នាក់ងារដីធ្លីជាតិ ជំនួសលោក Sofyan Djalil ។
លោក Hasan គឺជាប្រធានគណបក្សអាណត្តិជាតិ (PAN) នាពេលបច្ចុប្បន្ន និងបានបម្រើការជាវាគ្មិននៃសភាប្រឹក្សាប្រជាជនចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។
ទន្ទឹមនឹងនេះដែរ លោក Tjahjanto គឺជាមេបញ្ជាការកងកម្លាំងការពារជាតិឥណ្ឌូណេស៊ី (TNI) សម្រាប់​រយៈពេលពីឆ្នាំ២០១៧-២០២១។
លោកប្រធានាធិបតីក៏បានតែងតាំងអនុរដ្ឋមន្ត្រីចំនួនបីរូបផងដែរ ដោយរួមមាន លោក Raja Juli Antoni ជាអនុរដ្ឋមន្ត្រីក្រសួងកិច្ចការកសិកម្ម និងផែនការ/ទីភ្នាក់ងារដីជាតិ (ATR/BPN) លោក John Wempi Watipo ដែលពីមុនធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋានសាធារណៈ ឱ្យធ្វើជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Afriansyah Noor ជាអនុរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស។
នេះជាលើកទីបីហើយដែលលោក វីដូដូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកក្នុងអំឡុងពេលអាណត្តិនេះ បន្ទាប់ពីការរុះរើកាលពីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១៕ by AKP
អត្ថបទដែលជាប់ទាក់ទង