រុស្ស៊ីបាញ់កម្ទេចឃ្លាំងស្តុកអាវុធអ៊ុយក្រែនដែលណាតូផ្ដល់ឲ្យ នៅជិតព្រំដែនប៉ូឡូញ
មូស្គូ៖ យោធារុស្ស៊ី បាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបំផ្លាញឃ្លាំងអាវុធមួយកន្លែង នៅទីក្រុង Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ហើយជាទីតាំងផ្ទុកគ្រាប់រំសេវដែលផ្គត់ផ្គង់ដោយអង្គការណាតូ ចំពោះទីក្រុង គៀវ ផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា នៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ កងកម្លាំងរុស្ស៊ី បានប្រើប្រាស់មីស៊ីល Kalibr រយៈចម្ងាយឆ្ងាយ ដើម្បីបំផ្លាញឃ្លាំងដែលនៅជិតទីក្រុង Zolochiv របស់អ៊ុយក្រែន។ ទន្ទឹមនោះ លោក Konashenkov បានបញ្ជាក់ថា កាំភ្លើងធំ M777 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅទីនោះ។
លោក បន្តថា យន្តហោះចម្បាំង ៤ គ្រឿងត្រូវបានបំផ្លាញនៅកន្លែងផ្សេងទៀត ហើយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក៏បានបំផ្លាញប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន នៅឯអាកាសយានដ្ឋានយោធាមួយក្នុងតំបន់ Mykolaiv ភាគខាងត្បូងផងដែរ។
ដោយឡែក មន្ត្រីអ៊ុយក្រែន មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗ នោះទេ សម្រាប់ការអះអាងខាងលើនេះ៕
ដោយឡែក មន្ត្រីអ៊ុយក្រែន មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗ នោះទេ សម្រាប់ការអះអាងខាងលើនេះ៕