បុរសម្នាក់និងស្រ្តីម្នាក់បានស្លាប់ភ្លាម ក្នុងហេតុការណ៍បើកបររថយន្តព្រូស(Prus)ទៅបុករង្វង់មូល ពេញទំហឹងបណ្តាលឲ្យដាច់ឡានជាពីរកំណាត់
ខេត្តសៀមរាប៖ បុរសម្នាក់និងស្រ្តីម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍បើកបររថយន្ត ព្រូស(Prus)ទៅបុករង្វង់មូលពេញទំហឹងបណ្តាលឲ្យដាច់រថយន្តបានដាច់ជាពីរកំណាត់។
កើតហេតុនេះកើតនៅចំណុចមុខវិទ្យាល័យសម្តេចឪ ត្រង់ផ្លូវបំបែកបត់ទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្រងែ ក្រុងសៀមរាប នៅវេលាម៉ោងប្រមាណ៤ទាបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សាកសពប្រុស-ស្រីនោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាក្សីបានឲ្យដឹងថា ឃើញផ្លោងចេញពីឡានទៅធ្លាក់ក្នុងដីឡូដ៍មួយកន្លែងក្បែរទីតាំងកើតហេតុ ៕