អគ្គស្នងការនគរបាលជាតិ កែសម្រួលការអនុវត្តអនុក្រិត្យលេខ៣៩ ពាក់ព័ន្ធការផាកពិន័យបទល្មើសចរាចរណ៍
ភ្នំពេញ៖ ដោយអនុវត្តតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ីម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ឲ្យមានការកែសម្រួល ការអនុវត្តអនុក្រឹត្យលេខ៣៩ ស្តីពីច្បាប់ចរាចរផ្លូវគោក។
តាមរយៈសារសំឡេង លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រុមទិន្នន័យ និងនាយការិល័យនគរបាលចរាចរណ៍ទាំង២៥រាជធានី-ខេត្ត ដើម្បីជូនជ្រាបពាក់ការអនុវត្តការរឹតបន្តឹង អនុក្រិត្យលេខ៣៩ នេះ ។ នៅក្នុងសារសំឡេងដែលរយៈពេលជាង២នាទី លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា បានបញ្ជាក់ថា ដោយយោងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង សុំធ្វើការណែនាំពាក់ព័ន្ធការផាកពិន័យដូចខាងក្រោម ៖
១- ចំពោះបទល្មើសរថយន្តមាន ៩ចំណុច ៖ (អប់រំ៥ចំណុច និងផាកពិន័យ៤ចំណុច) + អប់រំ៥ចំណុចរួមមាន ៖ បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា បើកបរវ៉ាជែង បើកបរមិនពាក់ខ្សែក្រវ៉ាត់ ដឹកលើសចំណុះ ការប្រើប្រាសទូរស័ព្ទ + ផាកពិន័យ៤ចំណុចរួមមាន ៖ បើកបរលើសល្បឿន បើកបរស្រវឹង គ្មានបណ្ណបើកបរ គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ
២- ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច៖ (អប់រំ៤ចំណុច និងផាកពិន័យ៣ចំណុច) + អប់រំ៤ចំណុចរួមមាន ៖ បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា ល្មើសការបត់ និងវ៉ាជែង ការប្រើប្រាស់ទូរស័ព្ទ ដឹកលើសចំណុះ + ផាកពិន័យ ៣ចំណុចរួមមាន ៖ មិនពាក់មួកការពារសុវត្ថិភាព បើកបរស្រវឹងអត់ផ្លាកលេខ ៕ អរគុណសន្តិភាព