យ៉ាងហោចណាស់ មានរថយន្តដឹកភ្ញៀវមួយគ្រឿងរបស់សណ្ឋាគារអាម៉ាន់សារ៉ា AMAN SARA Hotel ដើមឈើបាក់រលំសង្កត់លើ ទល់មុខប្រាសាទប្រែរូប

ខេត្តសៀមរាប៖ យ៉ាងហោចណាស់រថយន្តមួយគ្រឿង ម៉ាក Hyundai Static H1 ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2B-0061 ដែលបើកបរដោយបុរសម្នាក់ រួមដំណើរដោយមគ្គទ្ទេសក៍ទេសចរណ៍ម្នាក់ និងភ្ញៀវអន្តរជាតិចំនួន 4 នាក់ ត្រូវបានដើមឈើធំមួយដើម បាក់សង្កត់ពីលើ នៅត្រង់ចំណុចខាងមុខប្រាសាទប្រែរូប ដែលស្ថិតនៅក្នុង ភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ននៅនៅវេលាម៉ោង៤និង ៣០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ប្រភពបានឲ្យដឹងថា៖ រថយន្តខាងលើ ជារថយន្តដឹកភ្ញៀវទេសចរ របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel)។

រថយន្ដនេះ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចមុខប្រាសាទប្រែរូប ក៏ជួបឧបទ្ទវហេតុត្រូវដើមឈើមួយដើមធំបាក់សង្កត់ពីលើតែម្ដង។ ករណីនេះដែរ បានបណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែមិនមានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងមគ្គុទេសទេសចរម្នាក់ដែលរួមដំណើរជាមួយនោះឡើយ៕

