Detail Top Banner

សមត្ថកិច្ចព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបករណីជួញដូរអាវុធ ដោយគ្មានការអនុញាត្តិ


ខេត្តព្រះសីហនុ៖ សម្ថកិច្ចបង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាត្តិនៅថ្ងៃទី១៥ ខែមិថុនា ២០២២ ចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីសមត្ថកិច្ចបន្តនីតិវិធីបានចាប់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៩និង១០នាទីថ្ងៃទី១៩ ខែមិថុនា ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ជនសង្ស័យឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។

វត្ថុតាងចាប់យក អាវុធចំនួន៣ដើមរួមមាន អាវុធខ្លីម៉ាកGlook១៩ លេខBPRV205 អាវុធខ្លីម៉ាកGlook លេខEVO403 អាវុធវែងម៉ាក CZ SCORPION EVO3A1 បំពុងខ្ទប់សម្លេង ចំនួន១០ គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ បង់ចំនួន៦ ខ្លីចំនួន៤ វែងចំនួន២ សំភារ:ជួសជុលអាវុធមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង