លោកជំទាវ កុល សុខា សាម៉ន បណ្ឌិត្យ បានអញ្ជើញអមដំណើរ លោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យ លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដឹកនាំសមាជិក សមាជិកា របស់សមាគម ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅព្រះបរមរាជវាំង ក្នុងនោះលោកជំទាវ កុល សុខា សាម៉ន បណ្ឌិត្យ បានអញ្ជើញអមដំណើរ លោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕ រូបថត៖ ព្រះបរមរាជវាំង