កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ បានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានវត្តមានរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការចូលរួមរបស់រដ្ឋមន្ត្រីការពពារជាតិអាស៊ាន និងប្រតិភូទាំងអស់ គឺជាការគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា ក្នុងការរក្សានូវមជ្ឈភាព ឯកភាពអាស៊ាន និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់។

អាស៊ានត្រូវរួបរួមគ្នារក្សាភាពរឹងមាំ និងភាពធន់របស់ខ្លួន នៅពេលដែលតំបន់ទាំងមូលកំពុងប្រឈមនឹងសម្ពាធ ដែលកើតចេញពីការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម សន្តិសុខបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតជាដើម។ ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ នឹងជួយជំរុញដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាព ប្រកបដោយចីរភាព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចាប់តាំងពីការកកើតមកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិខ្ពស់បំផុតនៅក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមកតាមរយៈតម្លាភាព និងការបើកចំហ។
កិច្ចប្រជុំនេះក៏ជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងតំបន់ដើម្បីជម្នះនូវរាល់បញ្ហាប្រឈមដែលកំពុងកើតមាន ហើយវាក៏ផ្ដល់នូវសារសំខាន់ ដើម្បីបន្តកិច្ចការងារដែលយើងបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែរឹងមាំ ។ជាពិសេសនៅពេលយើងអាចជួបជុំគ្នាដោយផ្ទាល់ជាថ្មី បន្ទាប់ពីការអាក់ខាននូវការជួបជុំបែបនេះ អស់រយៈពេលជាងពីរឆ្នាំកន្លងមក។ ប្រមុខការពារជាតិកម្ពុជា បានធ្វើការកត់សម្គាល់មួយចំនួនទៅលើស្ថានការណ៍វិវត្តថ្មីៗ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងការពារជាតិនៅក្នុងតំបន់ និងសកលលោក។ សម្តេចក៏បានលើកយកកត្តាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងអំពីការវិវត្តន៍នៃសភាពការណ៍សន្តិសុខ មកទល់បច្ចុប្បន្ន។

និយាយរួម ប្រជាជាតិអាស៊ីអាគ្នេយ៍ទទួលផលប៉ះពាល់ផ្នែកសន្តិសុខសឹងប្រហាក់ប្រហែលគ្នា រាប់តាំងពីអាណានិគម ឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការកៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល។
ប្រវត្តិសាស្ត្រក៏បានជំរុញឲ្យយើងភ្ញាក់រលឹក ទទួលយកនូវសច្ចភាពនៃការរួបរួមគ្នា ពង្រឹងសាមគ្គីភាពនិងឯកភាព គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាដោយវិធីឈ្នះឈ្នះ។ តែទោះ ជាដូច្នេះក្តី ល្គឹកណាផែនដីនៅតែវិល ការផ្លាស់ប្ដូរនៅតែមានជានិច្ច ហើយបញ្ហាថ្មីៗនឹងកើតមានជាបន្តបន្ទាប់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈទទួលយកនូវឧបសគ្គទាំងនោះគ្រប់ពេលវេលា ហើយព្យាយាមរួមគ្នាដោះស្រាយដោយផ្អែកលើស្មារតីសន្តិភាពនិយម សហវិជ្ជមាន មិនមានការរើសអើង សហប្រតិបត្តិការ ទុកចិត្តគ្នានិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់របស់យើង។ ភាពតានតឹងរវាងមហាអំណាចនេះ បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាអាចនឹងបង្កជាហានិភ័យ និងមហន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងសកលលោកទាំងមូល។

ខ្ញុំយល់ថា មានតែការពង្រឹងតួនាទីពហុភាគីនិយម ការគោរពនូវច្បាប់អន្តរជាតិ ការគោរព ផលប្រយោជន៍គ្នាទៅវិញទៅមក ការអត់ធ្មត់ជាអតិបរិមា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ទើបជាជម្រើសដ៏ត្រឹមត្រូវ ក្នុងការបញ្ចៀសនូវហានិភ័យណាមួយ ដែលអាចកើតឡើងដោយសារ ភាពតានតឹងនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពេលវេលានេះ ជាពេលដែលយើងត្រូវគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ដារឡើងវិញ ក្រោយកូវីដ១៩។
ដោយមើលឃើញនូវភាពចាំបាច់នេះ ទើបកិច្ចប្រជុំរបស់យើងនឹងអនុម័តនូវឯក សារចក្ខុវិស័យរួមគ្នាមួយគឺ “ចក្ខុវិស័យភ្នំពេញស្ដីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារ ឡើងវិញក្រោយកូវីដ១៩” ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនិងការរួមចំណែករបស់កងទ័ពនៅក្នុងកិច្ច ខិតខំប្រឹងប្រែងនេះ។ ជាមួយគ្នានេះដែរ បរិបទដែនសមុទ្រក្នុងតំបន់មានការវិវត្តគួរឱ្យកត់សម្គាល់ ហើយការវិវត្តទាំងនេះ ក៏បានបណ្តាលឱ្យមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងសន្តិសុខលំហសមុទ្រផងដែរ។

សម្តេចពិជ័យសេនាបានបន្តថា “ខ្ញុំសូម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ជាក់ស្ដែង ដែល យើងត្រូវបន្តធ្វើរួមគ្នា។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាប្រាថ្នាចង់ឃើញដែនសមុទ្រនេះ ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ យើងនឹងបន្តការប្តេជ្ញាចិត្តក្នុង ការធ្វើការរួមគ្នារវាងអាស៊ាន និងចិន ដើម្បីជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ DOC និងពន្លឿន ការចរចាក្រមប្រតិបត្តិ COC ដែលមានខ្លឹមសារប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ។ ទន្ទឹមនឹងនេះ យើងក៏អំពាវនាវសារជាថ្មីទៀត ឲ្យមានការអត់ធ្មត់ និង ជៀសវាងការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហា”។ សម្តេចពិជ័យសេនាបន្តថា បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលធ្វើឱ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតរមួតរបស់អាស៊ានដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។ ចំណុចអាទិភាពនាពេលបច្ចុប្បន្នគឺការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំនុចរបស់អាស៊ាន។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ មានឆន្ទៈខ្ពស់ នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួចមកហើយនោះ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដើម្បីជួយនាំយកប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ត្រឡប់មករកប្រក្រតីភាពវិញ ក៏ដូចជាពង្រឹងឯកភាព និងសាមគ្គីភាពអាស៊ាន ផងដែរ។ ទន្ទឹមនឹងបញ្ហាតំបន់ដែលយើងកំពុងជួបប្រទះ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនក៏បានជះឥទ្ធិពល ដល់តំបន់របស់យើងផងដែរ ។ជាពិសេសទៅវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កិច្ចការសំខាន់បំផុត ចំពោះមុខគឺជំរុញការចរចារដោយសន្តិវិធី ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទើបឈាន ដល់ការបញ្ចប់សង្គ្រាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។

ដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា “សង្គ្រាមមិនអាចប្រើប្រាស់ ដើម្បីបញ្ចប់សង្គ្រាមបាននោះទេ” មានតែការចរចារផ្អែកលើមូលដ្ឋានឈ្នះ ឈ្នះ ទើបជាដំណោះស្រាយជាប់លាប់ដើម្បីបញ្ចប់សង្គ្រាម។ ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីកៀបសង្កត់អ្នកណាម្នាក់ កម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ។ ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាច ទទួលផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា។ កម្ពុជាធ្លាប់ទទួលរងនូវទណ្ឌកម្មនិងការហ៊ុមព័ទ្ធ នៅក្នុងអតីតកាល ហើយមកទល់នឹងពេលនេះ ក៏នៅតែមានទណ្ឌកម្មនិងការកៀបសង្កត់ សម្រាប់កម្ពុជាទៀត។ សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា នៅពេលយើងកំពុងសម្លឹងមើលទៅលើបញ្ហាប្រឈមដែលយើងកំពុងប្រទះ មានដូចជាបញ្ហានុយ ក្លេអ៊ែរនៅកូរ៉េខាងជើង ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត អំពើភេរវកម្ម ការគំរាមកំហែងតាម ប្រព័ន្ធអ៊ីនធឺណិត រួមជាមួយនឹងសន្តិសុខជាប្រពៃណីដែលមានស្រាប់មួយចំនួនទៀត វាពិតណាស់ ថា បញ្ហាប្រឈមជាសកលទាំងនោះ ទាមទារឱ្យដំណោះស្រាយជាសកលផងដែរ។ គ្មានប្រទេស ណាអាចដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបានទេ។ សព្វថ្ងៃនេះ យើងត្រូវការនិន្នាការពហុភាគី និយម ដូចជាយន្តការអាស៊ាន និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានាជាដើម ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងនេះ រួមគ្នា។ កម្ពុជា ក្នុងនាមជាប្រធាន ADMM2022មិនចង់ឃើញមានការបែងចែកណាមួយនិងមានសុឆន្ទៈខ្ពស់ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និង ជាមួយដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ប្រកបដោយបរិយាប័ន្ន៕ by AMS