ក្រុមមេដឹកនាំទាំង ៧ប្រទេស នឹងរៃអង្គាសប្រាក់ប្រមាណ ៦០០ពាន់លានដុល្លារ សម្រាប់មូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រឆាំងនឹងគម្រោងផ្លូវមួយក្រវាត់មួយរបស់ប្រទេសចិន

បរទេស៖ ក្រុមមេដឹកនាំទាំង ៧ប្រទេសកាលពីថ្ងៃ អាទិត្យបានសន្យាថា នឹងរៃអង្គាសប្រាក់ប្រមាណ ៦០០ពាន់លានដុល្លារ សម្រាប់មូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រឆាំងនឹងគម្រោងផ្លូវមួយក្រវាត់មួយ ដែលមានតំលៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន។ ប្រភព Reuters by AKP