សិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសឹបនិងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបតបញ្ជាក់ដើម កំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម

ភ្នំពេញ៖​ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី “ការ យល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ កម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យឯកជនតាមវិស័យ ដែលពាក់ព័ន្ធ។ ក្រោយការចរចាអស់​រយៈ​ពេល១០ឆ្នាំ កិច្ចព្រមព្រៀងអាសិបបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលគ្រប​ដណ្តប់លើ ២០ជំពូក រួមមានជាអាទិ៍៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។
កិច្ចព្រមព្រៀងអាសិបនេះមានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។

ដោយឡែក អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ គឺកំណើននាំចេញចន្លោះពី៩,៤% ទៅ ១៨%កំណើនផលិតផល ក្នុងស្រុកសរុបចន្លោះពី ២% ទៅ ៣,៨%, កំណើនការងារពី ៣,២% ទៅ ៦,២%និងកំណើនចំណូលពន្ធចន្លោះពី ២% ទៅ ៣,៩% នេះបើយោងតាមការព្យាករពីវិទ្យាស្ថានស្រាវ​ជ្រាវ​សេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA)។

កិច្ចព្រមព្រៀង នេះផ្ដល់នូវភាពអនុគ្រោះខ្ពស់លើសមាសធាតុតម្លៃតំបន់ ដែលត្រូវអនុវត្តជាទូទៅ (ធំជាងឬស្មើ៤០%—RVCz40%) និងវិធាន បូកបន្ថែមក្នុងតំបន់ដែលកម្ពុជា អាចប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានប្រភពពីប្រទេសសមាជិកអាស៊បដទៃទៀត ក្នុងការផលិតនូវផលិតផលរបស់កម្ពុជា ហើយនៅតែរក្សាបាននូវដើមកំណើតទំនិញកម្ពុជា ដើម្បីទទួលបានភាពអនុគ្រោះពន្ធ។
សិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំ វិញ្ញាបនបត្រដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពី នីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាប​ការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រ ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិ នៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures)។

ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជា ស៊េរីនេះជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាន នាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីផ្សេងទៀត តាមការចាំបាច់ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង