និស្សិតវិទ្យាស្ថាន បូលីណូ នៃសាកលវិទ្យាល័យ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ទទួលបានមេដៃមាស ២ ក្នុងការប្រកួត កីឡាវាយសី ថ្នាក់ជាតិ ២០២២ ជាលើកដំបូងក្នុងប្រទេសកម្ពុជា
ឯកឧត្តម លី កុសល: សិស្ស-និស្សិតត្រូវខំប្រឹងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាឣត្តពលិកកម្រិតខ្ពស់នៅស៊ីហ្គេម២០២៣ អគ្គហេរញ្ញិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតវាយសីឧត្តមសិក្សា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ។
ឯកឧត្តមបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ត្រូវដាក់ចិត្តខំប្រឹងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់ និងមានឱកាសរួមគ្នាសាងប្រវត្តិសាស្ដ្រថ្មីនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ក្នុងនោះវិទ្យាស្ថាន បូលីណូ នៃសាកលវិទ្យាល័យ អន្តរជាតិ ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណ ដល់ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំកម្មវិធីប្រកួតកីឡាវាយសីនេះឡើង ដើម្បីឲ្យនិស្សិតវិទ្យាស្ថាន បូលីណូ ក៏ដូចជានិស្សិត វិទ្យាស្ថាន និងសាកលវិទ្យាល័យ ផ្សេងទៀត បានចូលរួម បញ្ចេញសមត្ថភាព ដើម្បីត្រៀមទទួលស៊ីហ្គែម២០២៣ខាងមុខនេះ។
ពិសេសមែនទែននោះ អរគុណដល់ ឯកឧត្តម ថ្នាក់ដឹកនាំ អគ្គនាយដ្ឋានកីឡាក្រសួងអប់រំ បានយកចិត្តទុកដាក់ បណ្តុះបណ្តាលថ្នាលយុវជននេះឡើង ដើម្បីជាអ្នកបន្តវេនទៅថ្ងៃអនាគត ៕ អរគុណសន្តិភាព