ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម


ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួល​ជួបឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម នៅទីស្ដីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីអាទិភាពការងារមួយចំនួនរបស់ក្រសួងបរិស្ថាន ក្នុងនោះរួមមាន ការងារប្រែប្រួលអាកាសធាតុ ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា ការងារអភិរក្សជីវៈចម្រុះ ការសិក្សាស្រាវជ្រាវអំពីប្រភពថាមពលស្អាត ការងាររៀបចំទីក្រុង និងការអប់រំសិក្សាស្រាវជ្រាវ​៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង