សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកមិញថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ អ្វីដែលសំខាន់ជាងនេះទៀត គឺការឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។ ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លាររួចមកហើយដែលសម្តេចសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត ដើម្បីឱ្យទឹកដីដ៏កំសត់មួយនេះរួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើទំនាក់ទំនងទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ០១២ ៩៦១៩៧១ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។ សម្តេចក៏បានអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្តនិងស្នាមញញឹមរបស់ប្រជាជនកម្ពុជា៕