បំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស” ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games 2023
ភ្នំពេញ៖ យោងៈ លិខិតលេខ១២១/២២ស.ណ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ តាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ គឺជាព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games- ASEAN Para Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះដើម្បីបើកមហាព្រឹត្តិការណ៍ផ្សព្វផ្សាយជាតិនៅទូទាំងប្រទេស ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023 សូមម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់សហការអនុវត្តដូចខាងក្រោម៖
១-ផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស” ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ ៣០០ ថ្ងៃនោះ ទៅ SEA Games-ASEAN Para Games 2023 – នៅថ្ងៃតែមួយគឺ ថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ ពីម៉ោង ៥:០០ នាទីព្រឹកតទៅ។
២-ក្រោយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបន្តផ្សព្វផ្សាយជាអតិប្បរមាដដែល រហូតដល់មានការណែនាំជាថ្មី។
សូមជូនភ្ជាប់មកជាមួយនូវ ក្លិបវីដេអូខ្លី និងផ្ទាំងរូបភាពផ្សព្វផ្សាយផ្លូវការរបស់គណៈកម្មាធិការជាតិ
CAMSOC សម្រាប់ធ្វើការផ្សព្វផ្សាយ។ ក្រសួងព័ត៌មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះមានប្រសិទ្ធភាពខ្ពស់បំផុត។
សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏កក់ក្តៅពីខ្ញុំ ៕ អរគុណសន្តិភាព