ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃ “កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ “កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានការចូលប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ បានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ។
តាមរបាយការណ៍ការងាររបស់គណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលជម្រាបដោយ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ បានអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានអនុវត្តការងារ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូ ពាក់ព័ន្ធនឹង ដំណឹងក្លែងក្លាយ ព័ត៌មាន មិនពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១ ៣៧៦ ករណី ។
ក្នុងចំណោមករណីដែលបានស្រង់ខាងលើ មាន ប្រភពថ្មីចំនួន ២០៧ ក្រៅពីនេះ គឺជាប្រភពចាស់ ដែលបានកត់ត្រាក្នុងបញ្ជី ។ តាមចំនួនដែលស្រង់ខាងលើ មានការកើនឡើងចំនួន ៤៧៦ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ (ចំនួន កើនឡើង ខ្ពស់ ក្នុងអំឡុងពេល ឃោសនា និង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥)។
បន្ថែមពីការតាមដានការផ្សព្វផ្សាយព័ត៌មានមិនពិត ពីក្រុមអមិត្ត ក្រុមការងារក៏បានតាមដានការផ្សព្វផ្សាយព័ត៌មាន នានាពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។
ឆ្លើយតបនឹងការផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ព្រមទាំង អ្នកជំនាញបានចូលរួមបញ្ជាក់បំភ្លឺនិង ផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិត ទាំងឡាយ និងបង្ហាញពីកិច្ចអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល។
ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ដែរថា ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន និងសមាជិកក្រុម ៣០០០ បានបញ្ជូនព័ត៌មានពិត ដែលត្រូវការផ្ទៀងផ្ទាត់ ការសុំអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីផ្សេងៗ និងការចូលរួមមតិទាក់ទងនឹងអ្នកឡាយតាមបណ្តាញទំនាក់ទំនងសង្គមធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សីលធម៌សង្គម កិត្តិយស សេចក្តីថ្លៃថ្នូ និងតម្លៃស្រ្តីជាដើម។
ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមទាំងគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានខិតខំប្រឹងប្រែងធ្វើផង ដកស្រង់បទពិសោធ៍ ផង ទាក់ទងការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយយកព័ត៌មានពិតមកបន្សាបព័ត៌មានក្លែងក្លាយ រួមទាំងយកវិធានការរដ្ឋបាលមកអនុវត្តន៍ ចំពោះអ្នកបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានចូលរួមជាមតិយោបល់ និងលើកជាផែនការ សកម្មភាពការងារដែលត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងព័ត៌មាន អោយនៅតិចបំផុត ដើម្បីកុំអោយមានបញ្ហាដល់សង្គមជាតិ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការប្រជុំដកស្រង់បទពិសោធន៍ទាក់ ទងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺមានសារសំខាន់ មិនត្រឹមតែពេលនេះនោះទេ គឺរិតតែសំខាន់នៅក្នុងឆ្នាំ២០២៣ ហើយអ្វីដែលអ្នកលេង Facebook នាពេលបច្ចុប្បន្ន បានបែរមកលេង Tik Tok ជាបណ្តើរៗ និងកំពុងមាន ប្រជាប្រិយ៍ភាពថែមទៀតផង ។ ដូច្នេះក្រុមការងារត្រូវរត់អោយទាន់ពីការប្រែប្តូរ ក្នុងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនងសង្គម ក្នុងនោះក៏មានការប្រើប្រពន្ធ័ Twitter ផងដែរ ដែលទាមទារភាពវៃឆ្លាត ក្នុងការ ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលឥឡូវនេះបានឈានដល់ព័ត៌មានក្លែងក្លាយសុីជម្រៅ Deepfake ដែលអាចកែសំលេងមនុស្សបាន ភ្ជាប់ជាមួយរូប ដូចតែម្តង បើយើងមិនដឹងគឺស្មានថាជាការពិត។
ដូច្នេះការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវឌ្ឍនៃសង្គម និងសតិអារម្មណ៍ ដែលទាមទារមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់ ព្រោះមិនមែនធ្វើតែការងារប្រឆាំងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះនោះទេ គឺការផ្សាយពីព័ត៌មានពិត និងការផ្លាស់ប្តូរព័ត៌មានគ្នា ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់មន្រ្តីព័ត៌មាន ក្រសួងព័ត៌មាន ត្រូវមានការយល់ច្បាស់ថា ដំណឹងដែលផ្សាយបាន គឺជាដំណឹងដែលចេញពីស្ថាប័នក្រោមឱវាទក្រសួង ដូចជា ទូរទស្សន៍ជាតិ វិទ្យុជាតិ AM FM វិទ្យុFM ជាតិ តាមបណ្តាខេត្ត និង AKP ។ ចំពោះដំណឹងចេញពីប្រភពណាមួយ ត្រូវផ្ទៀងផ្ទាល់អោយបានច្បាស់លាស់ ជាមួយ ក្រសួងស្ថាប័នពាក់ពន្ធ័នោះ ថាពិតឬយ៉ាងណា ហើយគួរផ្សាយ ឬមិនផ្សាយ ៕ អរគុណសន្តិភាព
ដូច្នេះការប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវឌ្ឍនៃសង្គម និងសតិអារម្មណ៍ ដែលទាមទារមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់ ព្រោះមិនមែនធ្វើតែការងារប្រឆាំងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះនោះទេ គឺការផ្សាយពីព័ត៌មានពិត និងការផ្លាស់ប្តូរព័ត៌មានគ្នា ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់មន្រ្តីព័ត៌មាន ក្រសួងព័ត៌មាន ត្រូវមានការយល់ច្បាស់ថា ដំណឹងដែលផ្សាយបាន គឺជាដំណឹងដែលចេញពីស្ថាប័នក្រោមឱវាទក្រសួង ដូចជា ទូរទស្សន៍ជាតិ វិទ្យុជាតិ AM FM វិទ្យុFM ជាតិ តាមបណ្តាខេត្ត និង AKP ។ ចំពោះដំណឹងចេញពីប្រភពណាមួយ ត្រូវផ្ទៀងផ្ទាល់អោយបានច្បាស់លាស់ ជាមួយ ក្រសួងស្ថាប័នពាក់ពន្ធ័នោះ ថាពិតឬយ៉ាងណា ហើយគួរផ្សាយ ឬមិនផ្សាយ ៕ អរគុណសន្តិភាព