ដើមឈើ ១០៨០ដើម ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរកសិកម្ម យកទៅដាំក្នុងឱកាស«បុណ្យរុក្ខទិវា» ឆ្នាំ២០២២
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ៧កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម គណៈអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៧៥០នាក់ ៕ អរគុណសន្តិភាព