សកម្មភាពការដ្ឋានគម្រោងដាក់លូថ្មី របស់ក្រុមហ៊ុន គីមម៉ិច ខនស្រ្តាក់ស៊ិន និងអ៉ិនវេសមេន (KM) នៅលើកំណាត់ផ្លូវ មុខអគារទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មកទល់ផ្លូវលេខ៥៨AK ស្ថិតក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពការដ្ឋានគម្រោងដាក់លូថ្មី របស់ ក្រុមហ៊ុន គីមម៉ិច ខនស្រ្តាក់ស៊ិន និងអ៉ិនវេសមេន (KM) នៅលើកំណាត់ផ្លូវ មុខអគារទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មកទល់ផ្លូវលេខ៥៨AK ស្ថិតក្នុងខណ្ឌសែនសុខ សង្កាត់ឃ្មួញ មានប្រវែង ១០៤០ម៉ែត្រ ពង្រីកផ្លូវ ១០ម៉ែត្រថ្មី ជញ្ចើម១ម៉ែត្រសងខាង និងធ្វើការចាក់បេតុងថ្មី១០៤០ម៉ែត្រ ប្រកបដោយគុណភាព ។

ក្នុងន័យនេះក្រុមហ៊ុន KM ក៏បានរំលឹកជាពិសេសពាក្យស្លោកប្រចាំក្រុមហ៊ុនសម្រាប់បុគ្គលិក កម្មករ វិស្វករ ដើម្បីអភិវឌ្ឍន៌ខ្លួនពេលការងារការដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់ រួមមាន ៖
១. គុណភាពជាបេះដូងរបស់ក្រុមហ៊ុន
២. ភាពស្មោះត្រង់ជាដើមទុនដ៏មហិមា
៣. ការប្រកាន់លើភាពត្រឹមត្រូវ គុណភាព និងគុណធម៌ ជាអ្វីដែលធ្វើឲ្យ គីម ម៉ិច រឹងមាំ ៕ អរគុណសន្តិភាព






