សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ជួយគ្នាក្នុងគ្រាលំបាក


ដោយមើលឃើញពីការលំបាកខ្វះខាតរបស់សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ចំណុះឲ្យ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលដឹកនាំដោយលោកនាយក លោកនាយករងកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ លោក លោកស្រីទីប្រឹក្សា លោកប្រធាន អនុប្រធាន ប្រធានក្រុម អនុប្រធានក្រុម ក៏ដូចជាសមាជិក សមាជិកាដែលចំណុះអោយផ្នែកទាំងអស់ បានឯកភាព នៅគោលការណ៍ ជួយគ្នាក្នុងគ្រាមានអាសន្ន បានចាត់ អោយលោកសុខ បូរិន្រ្ទ៍ អនុប្រធានផ្នែកព័ត៌មាន និងផ្សព្វផ្សាយ តំណាងឲ្យលោកប្រធានផ្នែក មានសមាជិក ចំនួន៥រូប ចូលរួមនាំយកនូវអំណោយ ស.ស.យ.ក រាជធានីភ្នំពេញ មានអង្ក ទឹកត្រី ទឹកស៊ីអីវ មីកញ្ចប់ ព្រមទាំងថវិកាកម្មវិធី បូករួមនិងថវិកាសមាជិកសមាជិកាផ្នែកព័ត៌មាន និងផ្សព្វផ្សាយមួយចំនួនជូនដល់លោក ជឹម សុខម៉ាក់ ដែលមានជម្ងឺ គ្រុនឈាម និងមានជីវភាពខ្វះខាត។

ជាចុងបញ្ចប់លោក សុខ បូរិន្រ្ទ៍ ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនទៅដល់សមាជិក ចំណុះឲ្យកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ចូលរួមថែរក្សាសុខភាពក្នុងរដូវវស្សាឈានចូលមកដល់នេះ ជំងឺគ្រុនឈាមកេីនឡេីងច្រេីន​ យេីងត្រូវរួមគ្នាបង្ការជំងឺគ្រុនឈាម​ទាំងអស់គ្នា ជាពិសេសត្រូវអនុវត្តវិធានការ ៣ ការពារ និង៣កុំ នឹងបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា ដើម្បីកម្ពុជាគ្មានកូវីដ១៩៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង