គណបក្សខ្មែររួបរួមជាតិ បានដាក់នូវផែនការយុទ្ធសាស្ត្រ សកម្មភាព ដើម្បីស្តារប្រជាប្រិយភាព និងរកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានយ៉ាងតិច ១៥អាសនៈ
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានដាក់នូវផែនការយុទ្ធសាស្ត្រ សកម្មភាព ដើម្បីស្តារប្រជាប្រិយភាព និងរកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានយ៉ាងតិច ១៥ អាសនៈ។ ការដាក់ចេញផែនការយុទ្ធសាស្ត្រ នេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសក្តានុពល គណបក្សខ្មែររួបរួមជាតិ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា “សិក្ខាសាលានេះ ដើម្បីពង្រឹងសក្តានុពលគណបក្ស ក្នុងការដណ្តើមយកអាសនៈរដ្ឋសភា យ៉ាងតិច ចំនួន ១៥អាសនៈ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ” ។ អរគុណសន្តិភាព