ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបាន

ខេត្តបៃលិន៖ ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបៃលិន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបានក្នុងគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយ សង្គ្រោះជនពិការដោយសារមីន ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលសម្រេចបានលទ្ធផលរួមមាន ផ្លូវក្រាលក្រួសល្បាយថ្មភ្នំប្រវែង៨.៦៩៤ម៉ែត្រ សំណង់ទ្វាទឹកចំនួន៣កន្លែង ផ្សារសហគមន៍ចំនួន០១កន្លែង និងសមិទ្ធផលមួយចំនួនទៀត។

សូមបញ្ជាក់ជូនថា គម្រោងនេះសម្តេចតេជោ បានស្នើសុំជំនួយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo ABE ដោយផ្ទាល់នៅក្នុងឆ្នាំ២០១៨ ហើយគម្រោងបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩និងបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានពិនិត្យសមិទ្ធផលនានារួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខស៊ីម៉ាក់នៅចម្ការមីន ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល(Clearing For Results) គាំទ្រដោយCMAA/UNDP ។

មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់កម្លាំងប្រតិបត្តិការ ដែលបានចំណាយពេលវេលា លះបង់សេចក្តីសុខក្នុងគ្រួសារ ចូលរួមក្នុងបេសកកម្មកម្ចាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋដែលរស់នៅក្នុង ឬជុំវិញតំបន់រងផលប៉ះពាល់ ព្រមទាំងបានចូលរួមចំណែកក្នុងការជួយគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនេះ៕ អរគុណសន្តិភាព