ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាស៊េរីវគ្គ៥ ស្ដីពីការជំរុញសហគ្រិនភាពយុវជនក្រោមប្រធានបទ « ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច E-commerce»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាស៊េរីវគ្គ៥ ស្ដីពីការជំរុញសហគ្រិនភាពយុវជនក្រោមប្រធានបទ « ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច E-commerce» ដែលរៀបចំឡើងដោយនាយកដ្ឋាន ហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាយ សំអាល់ អនុប្រធានស.ស.យ.ក. និងជាប្រធានស.ស.យ.ក.រាជធានីភ្នំពេញ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា

សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. តំណាង ស.ស.យ.ក. វិស័យ វាគ្មិន និងនិស្សិត ដែលមកពីបណ្ដាសាកលវិទ្យល័យចំនួន១០ ស្ថាប័នផងដែរ។

នាឱកាសបើកសិក្ខាសាលាជាស៊េរីវគ្គទី៥ នេះ ឯកឧត្តមបានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាតាមប្រធានបទផ្សេងៗ ដែលនេះគឺជាសកម្មភាពមួយឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ ស.ស.យ.ក.។

បន្ថែមពីនេះ ឯកឧត្តមក៏បានរំលេចនូវបទពិសោធន៍ដែលឯកឧត្តមបានឆ្លងកាត់ទៅកាន់សិក្ខាកាមអោយយល់ដឹងបន្ថែមពីភាពចាំបាច់នៃការប្រើប្រាស់ចំណេះដឹងដែលជាមូលដ្ឋានគ្រឹះក្នុងការសម្រេចភាពជោគជ័យ ដោយឯកឧត្តមបានលើកឡើងថា «កត្តាកំណត់ភាពភាពជោគជ័យ គឺស្ថិតក្រោមដៃរបស់បុគ្គលម្នាក់ៗ» ។

ក្នុងន័យនេះឯកឧត្តម ចង់បង្វែការចាប់អារម្មណ៍ទៅកាន់សិក្ខាកាម យុវជន យុវជនារី អោយក្រឡេកមកមើលការប្រតិបត្តិរបស់ខ្លួនជារៀងរាល់ថ្ងៃ ការរៀនសូត្របន្ថែម ការសង្គេត និងសិក្សាពីអ្នកដែលជោគជ័យ ការអនុវតការងារដើម្បីបង្ហាត់បង្រៀនខ្លួនឯង និងចេះកែច្នៃចំណេះដឹងរបស់ខ្លួនដើរឱ្យស្របទៅនឹងបរិបទ និងគោលដៅដែលខ្លួនចង់ទៅ។

គួរបញ្ជាក់ដែរថា សិក្ខាសាលានាព្រឹកនេះប្រព្រឹត្តទៅក្នុងគោលបំណងឆ្លើយតបទៅនឹងនិន្នាការនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិក ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤“ ដើម្បីជាថ្នាលបណ្ដុះនូវជំនាញ និងការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់យុវជន យុវនារី ដែលមានបំណងស្វែងរកគន្លឹះសំខាន់ៗក្នុងការរៀបចំអាជីវកម្មរបស់ខ្លួន ក៏ដូចការស្វែងយល់ពីរបៀបធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៕ អរគុណសន្តិភាព