សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តម ស៊ិនហ្សូ អាបេ (Shinzo Abe)

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តម ស៊ិនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានឯកអគ្គរដ្ឋទូតជប៉ុន ក្នុងរាជធានីភ្នំពេញ។
សម្តេចវិបុលសេនាភក្តី និងគណៈប្រតិភូអមដំណើរ សូមបួងសួងសូមវិញ្ញាណក្ខ័ន្ធឯកឧត្តម អញ្ចើញទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕ អរគុណសន្តិភាព





