រយៈពេល​៦​ខែ ឆ្នាំ​២០២២​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលពន្ធអាករ ប្រមាណ ១២៩៣លានដុល្លារ


ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​រយៈពេល​៦​ខែឆ្នាំ​២០២២​នេះ បាន​ប្រមូល​ចំណូល​​ពន្ធ និង​អាករ​សរុប​បានចំនួន ៥ ២៤៩.១ប៊ីលានរៀល ឬស្មើនឹងប្រមាណ ចំនួន ១ ២៩២.៩​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ៥០.០៨​ភាគរយ នៃ​ផែនការ​ច្បាប់​ថវិកាជាតិ​។
រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា ការប្រមូលចំណូលពន្ធនេះ គឺស្មើនឹង ៥០.០៨ភាគ​រយ នៃផែនការឆ្លុះបញ្ចាំងពីសកម្មភាពនាំចូល និងនាំចេញទំនិញស្របពេលដែលកម្ពុជាបានបើកសកម្មភាព​សង្គម សេដ្ឋកិច្ចឡើងវិញ ធ្វើ​ឱ្យ​ការលក់ដូរ​អាជីវកម្ម និង​កម្មវិធី​ផ្សេងៗ​ក៏​រស់​រវើក​ឡើងវិញធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ក៏មាន​ការកើនឡើង​ដូចគ្នា ដែល​ធ្វើ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​បាន​គ្រប់​ផែនការ​៕ អគ្គនាយកដ្ឋាន​គយ

អត្ថបទដែលជាប់ទាក់ទង